Video Ads កំពុងជាទ្រង់ទ្រាយដែលមានប្រសិទ្ធភាពខ្ពស់បំផុតលើ Facebook និង Instagram។ ស្គ្រីបវីដេអូល្អ ត្រូវតែខ្លី ទាក់ទាញចាប់ពី 3 វិនាទីដំបូង បង្ហាញអារម្មណ៍ បញ្ជាក់អត្ថប្រយោជន៍ និងបញ្ចប់ដោយ CTA ច្បាស់លាស់។
ខាងក្រោមនេះគឺជា prompt ខ្លាំងៗ ដែលជួយអ្នកបង្កើតស្គ្រីបវីដេអូផ្សាយពាណិជ្ជកម្មឲ្យមានវិជ្ជាជីវៈ និងមានប្រសិទ្ធភាព។
1. Prompt ទូទៅ
“តើអ្នកអាចសរសេរ [ប្រភេទវីដេអូ] (ឧ. វីដេអូរៀបរាប់រឿង វីដេអូបង្ហាញផលិតផល វីដេអូសាក្សីអតិថិជន វីដេអូណែនាំ…) អំពី [ប្រធានបទ] ជាមួយព័ត៌មានលម្អិតខាងក្រោមបានទេ៖
[បញ្ចូលព័ត៌មានអំពីផលិតផល អត្ថប្រយោជន៍ អតិថិជនគោលដៅ…]”
2. Prompt សម្រាប់ស្គ្រីបវីដេអូដែលមានការចូលរួមខ្ពស់
“សូមសរសេរ ស្គ្រីបវីដេអូ Facebook Ads ដែលមានការចូលរួមខ្ពស់ សម្រាប់ [ឈ្មោះផលិតផល]។
វីដេអូត្រូវមាន៖
ប្រវែងវីដេអូណែនាំ៖ 15–60 វិនាទី។ សូមសរសេរជាទម្រង់ស្គ្រីប មានពេលវេលា និងពាក្យនិយាយ។
3. Prompt សម្រាប់ Script Outline វីដេអូលក់
“សូមសរសេរ Script Outline លម្អិត សម្រាប់វីដេអូផ្សាយពាណិជ្ជកម្មរយៈពេល 2 នាទី ដើម្បីលក់ [ឈ្មោះផលិតផល] ទៅកាន់ [អតិថិជនគោលដៅ]។
វីដេអូត្រូវបញ្ជាក់ច្បាស់ 3 អត្ថប្រយោជន៍សំខាន់៖