“រក្សាអតិថិជនងាយជាងស្វែងរកអតិថិជនថ្មី”

ការរក្សាអតិថិជនបច្ចុប្បន្ន តែងតែ ចំណាយថ្លៃទាប និងមានប្រសិទ្ធភាពខ្ពស់ជាង ការស្វែងរកអតិថិជនថ្មីជាបន្តបន្ទាប់។ អតិថិជនស្មោះត្រង់ម្នាក់ អាចនាំមកនូវតម្លៃច្រើនជាងអតិថិជនដែលទិញតែម្តង។

ខាងក្រោមនេះគឺជា Prompt ខ្លាំងៗ ដែលជួយអ្នកវិភាគ កែលម្អ និងកសាងយុទ្ធសាស្ត្ររក្សាអតិថិជនឲ្យមានប្រសិទ្ធភាព។

Prompt សំខាន់ៗ

1. ដាក់ខ្លួនជាអតិថិជន

“សូមស្រមៃថាអ្នកជាអតិថិជនរបស់អាជីវកម្មខ្លួនឯង។ អ្វីខ្លះនឹងធ្វើឲ្យអ្នក ចង់បន្តប្រើប្រាស់ ផលិតផល ឬសេវាកម្មរយៈពេលវែង?

សូមរាយបញ្ជីកត្តាសំខាន់ៗ ហើយណែនាំវិធីអនុវត្តក្នុងជាក់ស្តែង។”


2. វិភាគមូលហេតុដែលអតិថិជនចាកចេញ

“តើមូលហេតុសំខាន់ៗអ្វីខ្លះ ដែលធ្វើឲ្យអតិថិជនឈប់ប្រើ [ផលិតផល/សេវាកម្ម] របស់ [ក្រុមហ៊ុន]?

សូមវិភាគជ្រាលជ្រៅពីមូលហេតុទូទៅ បន្ទាប់មកណែនាំដំណោះស្រាយជាក់លាក់ ដើម្បីកែលម្អ និងរក្សាអតិថិជនឲ្យបានល្អជាងមុន។”


3. បង្កើតកម្មវិធីលើកទឹកចិត្តរក្សាអតិថិជន

“សូមណែនាំកម្មវិធី ប្ដូរពិន្ទុ រឺ loyalty program ឬការផ្តល់អត្ថប្រយោជន៍ ដើម្បីជំរុញឲ្យអតិថិជនបន្តប្រើប្រាស់ផលិតផល/សេវាកម្មរបស់ [ក្រុមហ៊ុន]

តើរង្វាន់ ឬអត្ថប្រយោជន៍ណាដែលទាក់ទាញបំផុតសម្រាប់អតិថិជនបច្ចុប្បន្ន?”


4. បង្កើតបទពិសោធន៍ផ្ទាល់ខ្លួន

“ខ្ញុំចង់ផ្តល់បទពិសោធន៍ ផ្ទាល់ខ្លួន (personalized) ដើម្បីបង្កើនការចងក្រងរបស់អតិថិជនជាមួយម៉ាក។

តើការកែតម្រូវណាខ្លះមានប្រសិទ្ធភាពបំផុត? និងតើធ្វើដូចម្តេចដើម្បីអនុវត្តបានយ៉ាងងាយស្រួល?”