ការសរសេរអត្ថបទ Copy គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ការធ្វើ អាប់តិម៉ាយ (Optimize) នឹងជួយឲ្យអត្ថបទកាន់តែមានភាពបញ្ចុះបញ្ចូល កាន់តែជិតស្និទ្ធ និងបង្កើនអត្រាបម្លែងយ៉ាងច្បាស់។
ខាងក្រោមនេះគឺជា Prompt ខ្លាំងៗ ដែលជួយអ្នកកែសម្រួល លើកកម្ពស់ និងធ្វើឲ្យអត្ថបទ Copywriting មានប្រសិទ្ធភាព។
1. សរសេរឡើងវិញឲ្យមានភាពបញ្ចុះបញ្ចូលខ្លាំងជាងមុន
“សូមសរសេរឡើងវិញអត្ថបទខាងក្រោម ឲ្យមានភាព បញ្ចុះបញ្ចូលខ្លាំងជាងមុន ប្រើពាក្យច្បាស់ ខ្លាំង និងបង្កើតអារម្មណ៍បន្ទាន់៖
[ បិទភ្ជាប់អត្ថបទដើមនៅទីនេះ ]”
2. សរសេរឡើងវិញដើម្បីភ្ជាប់អារម្មណ៍ជាមួយអ្នកអាន
“សូមសរសេរឡើងវិញអត្ថបទខាងក្រោម ឲ្យអាច ភ្ជាប់អារម្មណ៍ជាមួយអ្នកអានបានជ្រាលជ្រៅជាងមុន ប្រើភាសាដែលជិតស្និទ្ធ បង្ហាញការយល់ចិត្ត និងការយកចិត្តទុកដាក់៖
[ បិទភ្ជាប់អត្ថបទដើមនៅទីនេះ ]”
3. ប៉ះជ្រៅទៅលើការឈឺចាប់ និងបំណងប្រាថ្នា
“សូមសរសេរឡើងវិញអត្ថបទខាងក្រោម ឲ្យអាច ប៉ះជ្រៅទៅលើការឈឺចាប់ និងបំណងប្រាថ្នា របស់អតិថិជនគោលដៅ បង្ហាញអារម្មណ៍ ការយល់ចិត្ត និងបំណងខ្លាំងរបស់ពួកគេ៖
[ បិទភ្ជាប់អត្ថបទដើមនៅទីនេះ ]”
4. អនុវត្តរូបមន្ត AIDA
“សូមសរសេរឡើងវិញអត្ថបទខាងក្រោម ដោយប្រើរូបមន្ត AIDA (Attention – Interest – Desire – Action)៖
[ បិទភ្ជាប់អត្ថបទដើមនៅទីនេះ ]”
5. អនុវត្តរូបមន្ត PAS
“សូមសរសេរឡើងវិញអត្ថបទខាងក្រោម ដោយប្រើរូបមន្ត PAS (Problem – Agitate – Solution)៖
[ បិទភ្ជាប់អត្ថបទដើមនៅទីនេះ ]”