Call-to-Action (CTA) គឺជាធាតុសំខាន់បំផុតមួយ ដែលសម្រេចអត្រាបម្លែង (conversion rate) នៃមាតិកាណាមួយ។
CTA ល្អ មិនត្រឹមតែច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតអារម្មណ៍បន្ទាន់ ផ្តល់អត្ថប្រយោជន៍ និងបញ្ចុះបញ្ចូលអតិថិជនឲ្យធ្វើសកម្មភាពភ្លាមៗ 🔥
មិនថាលើ website, blog, caption បណ្តាញសង្គម ឬ email marketing CTA ដែលខ្លាំង នឹងជួយបង្កើនការលក់ និងការចូលរួមយ៉ាងច្បាស់ 🚀
1. Prompt ផ្តល់ CTA ច្រើនប្រភេទ
“សូមផ្តល់ 5 ប្រភេទ Call-to-Action ផ្សេងៗគ្នា សម្រាប់មាតិកាខាងក្រោម។
CTA នីមួយៗត្រូវច្បាស់លាស់ បញ្ចុះបញ្ចូល និងសមស្របជាមួយចិត្តវិទ្យាអតិថិជន។
មាតិកា៖ [ដាក់មាតិកានៅទីនេះ]”
2. Prompt ផ្តល់ CTA ល្អបំផុតតាមទំព័រ
“សូមផ្តល់ Call-to-Action ដែលខ្លាំង និងសមស្របបំផុត សម្រាប់៖
សម្រាប់ [ប្រភេទអាជីវកម្ម / ឈ្មោះផលិតផល]។
សូមផ្តល់យ៉ាងហោចណាស់ 3 CTA សម្រាប់ទំព័រនីមួយៗ ហើយពន្យល់ហេតុផលថាហេតុអ្វីបានជា CTA នោះមានប្រសិទ្ធភាព។”
3. Prompt កែលម្អ CTA ឲ្យបញ្ចុះបញ្ចូលខ្លាំងជាងមុន
“សូមផ្តល់ 5 វិធីនិយាយ CTA ដែលបញ្ចុះបញ្ចូល និងទន់ភ្លន់ជាងមុន សម្រាប់សកម្មភាព [ឧទាហរណ៍៖ ទិញឥឡូវ, ចុះឈ្មោះ, ទទួលពិគ្រោះ, សាកល្បង…]។
សូមធ្វើឲ្យ CTA នីមួយៗបង្កើតអារម្មណ៍អត្ថប្រយោជន៍ច្បាស់ បន្ទាន់ ឬមានភាពពិសេស (exclusive)។”