វិធីដែលអ្នកឆ្លើយតប និងទំនាក់ទំនងជាមួយអតិថិជនតាម email នឹងសម្រេចថា ពួកគេនឹងបន្តជឿទុកចិត្ត និងស្មោះត្រង់ជាមួយម៉ាកឬអត់។ ការឆ្លើយតបល្អ ត្រូវមាន វិជ្ជាជីវៈ ស្មោះត្រង់ បង្ហាញការយល់ចិត្ត និងផ្តល់ដំណោះស្រាយច្បាស់លាស់។
ខាងក្រោមនេះគឺជា Prompt ខ្លាំងៗ ដែលជួយអ្នកដោះស្រាយស្ថានភាពទំនាក់ទំនងជាមួយអតិថិជនបានយ៉ាងល្អឥតខ្ចោះ។
1. កែសម្រួល email ឲ្យវិជ្ជាជីវៈ និងជិតស្និទ្ធជាងមុន
“សូមកែសម្រួល email ខាងក្រោមសម្រាប់អតិថិជន ជាស្ទាយ វិជ្ជាជីវៈ ប៉ុន្តែជិតស្និទ្ធ និងមិត្តភាព។ រក្សាអត្ថន័យដើម ប៉ុន្តែធ្វើឲ្យភាសាសុភាពរាបសារ កក់ក្ដៅ និងបង្ហាញការយកចិត្តទុកដាក់។
Email ដើម:
[បិទភ្ជាប់មាតិកា email]”
2. ឆ្លើយតបអតិថិជនត្អូញត្អែរ
“សូមសរសេរ email ឆ្លើយតបអតិថិជនដែលត្អូញត្អែរអំពី [បញ្ហា]។
តម្រូវការ៖
ស្ទាយ៖ វិជ្ជាជីវៈ កក់ក្ដៅ និងមានការទទួលខុសត្រូវ”